
ថ្នាំកម្ចាត់សត្វល្អិត
ANBOOM 40 EC (អានប៊ុម 40 EC)
ធាតុកម្មសកម្ម (Active Ingredients)
Chlorpyrifos Ethyl 400g/L
អត្ថប្រយោជន៍ (Benefits)
- អានប៊ូម 40 EC ជាថ្នាំកម្ចាត់សត្វល្អិតពិសេស កម្ចាត់បានយ៉ាងមានប្រសិទ្ធភាព មមាចត្នោត កណ្តៀរ ចៃម្សៅ ចៃទន់ បំផ្លាញដំណាំហូបផ្លែ ដំណាំមានមើម កាហ្វេ និងដង្កូវហ្វូងដែលបំផ្លាញសណ្តែក
របៀបប្រើប្រាស់ (Usage)
របៀបប្រើប្រាស់: ស្រូវ សណ្តែកដី សណ្តែកខៀវ សណ្តែកសៀង លាយ ៧៥ ម.ល/ធុង ២៥ លីត្រ។ កាហ្វេ ដំណាំហូបផ្លែ និងមានមើម លាយ ៥០ ម.ល/ធុង ២៥ លីត្រ។ ស្វាយចន្ទី កៅស៊ូ ម្រេច លាយ ១០០-២០០ ម.ល/ធុង ១០០ លីត្រទឹក។ បរិមាណទឹក ៣២០ លីត្រ/ហិចតា។ បាញ់នៅពេលសត្វល្អិតចាប់ផ្តើមបំផ្លាញ (ព្រឹកព្រលឹម ឬល្ងាច)។







